ព័ត៌មានជាតិ

ជនអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះវីង

បាត់ដំបងៈ ជនអនាថាម្នាក់ប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ នៅមុខផ្ទះ វេលុយ(វីង) បង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលពួកគាត់ បានបើកទ្វាររកស៊ីហើយ ឃើញសាកសព មិនដឹងថា ស្លាប់ពីពេលណា។

ជនអនាថា រូបនេះ ត្រូវបានគេស្គាល់ឈ្មោះ សា វឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាទូទៅគេតែងតែឃើញដើរទៅមកនៅតាមផ្លូវ ឬផ្សារ ដោយគ្មានគោលដៅនោះទេ ត្រូវបានដេកស្លាប់នៅមុខផ្ទះអាជីករវេលុយ (វីង) ស្ថិតនៅក្នុងក្រុមទី៤ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។

ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យសន្និដ្ឋានថា សពជនអនាថារូបនេះ គឺបណ្តាលមកពីសុខភាពទ្រុឌទ្រោម ទើបដេកស្លាប់ ពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រហូតដល់ម៉ោង៨ និង ២០នាទីសមត្ថកិច្ចបានយកសាកសពទៅទុកនៅវត្តបច្ឆា រង់ចាំបងប្អូនសាច់ញាតិ តែបើគ្មានទេ សាកសព និងត្រូវបូជាតែម្តង៕

មតិយោបល់