(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី០១ ខែតុលានេះថា បានធ្វើតេស្តបាញ់សាកល្បងសាជាថ្មីនូវប្រភេទគ្រាប់មីស៊ីលប្រឆាំងយន្តហោះចម្បាំង ដែលខ្លួនទើបបានអភិវឌ្ឍថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នេះជាការធ្វើតេស្តគ្រាប់មីស៊ីលលើកទី ២ របស់កូរ៉េខាងជើង ក្នុងសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេង (hypersonic missile) ត្រូវបាញ់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត និងធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA បានហៅថាការធ្វើតេស្ដមីស៊ីលប្រឆាំងយន្ដហោះចម្បាំង ជាការបង្ហាញនូវដំណើរការអភិវឌ្ឍយ៉ាងល្អ នៃក្រុមការងារ បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ ដែលជាអ្នកអភិវឌ្ឍសព្វាវុធ សម្រាប់យោធាកូរ៉េខាងជើង៕
ប្រភព៖ AFP
មតិយោបល់