រថយន្តព្រូសបើកវ៉ាជែង បណ្ដាលឲ្យជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង មានមនុស្សរងរបួសធ្ងន់ស្រាល ៦នាក់

ព្រះសីហនុៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨និង២៥នាទីនាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦២-១៦៣ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក Pirus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-8317 អ្នកបើកបរឈ្មោះ សិក សៀ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបេង ឃុំបារ៉ាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសស្រាល) មានអ្នករួមដំណើរ៖
១.ណម ចាន់ថុនភេទប្រុស អាយុ ២៦ឆ្នាំ (របួសធ្ងន់)។
២.ណម វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់)។
៣.តុង ឆេង ភេទប្រុស អាយុ ២០ឆ្នាំ (របួសធ្ងន់)។
៤.ហុង សុខ ភេទស្រី អាយុ ៤៥ឆ្នាំ (របួសធ្ងន់)។
៥.ប្រុស កក្កដា ភេទស្រី អាយុ ១២ឆ្នាំ (របួសធ្ងន់)។
អ្នករងរបួសទាំង ៦នាក់ មានទីលំនៅភូមិឃុំជាមួយគ្នា។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ អ្នកបើកបររត់គេច។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តព្រូសធ្វើដំណើរពីភ្នំពេញទៅព្រះសីហនុ បានបើកវ៉ាជែងរថយន្តនៅពីខាងមុខ បណ្ដាលឲ្យជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹងមានរងរបួសធ្ងន់ស្រាល និងរថយន្តរងការខូចខាតតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *