ព័ត៌មានជាតិ

រថយន្ត​លុច​ស៊ី​ស ​បើក​បុក​ម៉ូតូ​ ​អូស​បែក​ផ្កាភ្លើង​១០០​ម៉ែត្រ​ បណ្ដាលឲ្យរបួស​ស្រាល​៣​នាក់

ភ្នំពេញ ៖ រថយន្ត​លុច​ស៊ី​ស​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ បណ្ដាល​បុរស​៣​នាក់​រងរបួស​ស្រាល ហើយ​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​អូស​បែក​ផ្កា​ភ្លើង ប្រហែល​១០០​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែ​មេសា​ឆ្នាំ​២០១៤ ចំណុច​ផ្លូវ​៥៩៨​កែង​ផ្លូវ​៣១៥ ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​តាម​បណ្ដោយ​ផ្លូវ ៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ កែង​និង​ផ្លូវ​៣១៥​រថយន្ត​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-6636 បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសស្រាល ចំណែក​រថយន្ត​ព្យាយាម​បាន​បើក​រត់គេច ទាំង​ម៉ូតូ​គៀប​ជាប់​ពីក្រោម​រថយន្ត​បណ្តាល​ឱ្យ​អូស​បែក​ផ្កាភ្លើង​ប្រហែល​១០០​ម៉ែត្រ ហើយ​រថយន្ត​បង្ក បាន​រី​យ៉ែ​ថយថយ​ក្រោយ​ដើម្បី​ទម្លាក់​ម៉ូតូ​ចុះ រួច​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​របួសស្រាល​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ចំ​ណែ​រថយន្ត​បង្ក​សមត្ថកិច្ច​បាន​ស្គាល់​ស្លាក​លេខ ហើយ និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​
3

4

មតិយោបល់