ព័ត៌មានជាតិ

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង០៤ និង០០នាទីនាពេលជិតភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើង ជនរងគ្រោះម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GH-0235 ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះសង្ឃ ក្រោយមកបានស្លាប់បាត់ បង់ជីវិត ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចារណ៍ខាងលើនេះ ជនរងគ្រោះមិនទាន់បានស្គាល់នូវអត្តសញ្ញាណនោះទេ ។ ដោយក្រុម ការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់បានទទួលប្រភពព័ត៌មានច្បាស់លាស់នូវឡើយ ។ នេះគ្រាន់តែ ជាព័ត៌មានបឋមតែប៉ុណ្ណោះ ។ ហើយជនរងគ្រោះក៏មិនទាន់ដឹងថា ជាភេទប្រុសឬមួយក៏ជាភេទស្រីនោះទេ ។ នៅកន្លែងកើត ហេតុ គេបានឃើញបំណែកបែកបាក់ម៉ូតូ និងមួកសុវត្ថិភាពរបស់ជនរងគ្រោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់បានដឹងច្បាស់ថាជនរងគ្រោះជួបឧបទ្ទវហេតុនេះជាមួយនឹងអ្វីនោះដែរ ។ ដោយកម្លាំងសមត្ថកិច្ចលោកចុះមកដល់ទីតាំងកន្លែងកើហេតុ ត្រូវបានរថយន្តសាមុយដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ បាត់ទៅហើយ ។ ជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯងឬក៏មានគេបើកបរប៉ះទង្គិច ក៏មិនទាន់ដឹងច្បាស់នោះទេ ។

ដូច្នេះ បើបងប្អូនមានបាត់សមាជិកក្នុងគ្រួសារ អាចទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ឬមួយក៏ទៅរកនៅឯមន្ទីរពេទ្យព្រះសង្ឃ ។ សូមបញ្ជាក់ថា: ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-0235 ។ ជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតនៅមន្ទីរពេទ្យព្រះកុសម:(ហៅមន្ទីរពេទ្យលោកសង្ឃ) ៕

មតិយោបល់