ព័ត៌មានជាតិ

បង្ក្រាបក្រុម​​ជនសង្ស័យចំនួន០​៣​នាក់​ ​ករណីធ្វើសកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ ដែល​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​ជា​ច្រើន​គ្រឿង​ នៅ​យប់​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ក្នុងភូមិ​សា​ស្ត្រខណ្ឌ​ពោធិ៍​សែន​ជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​ រួមជាមួយនឹងស្លាកលេខរថយន្តជាច្រើនសន្លឹក នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ ដោយ​លោក​វរសេនីយ៍ឯក​ ម៉​ន​ វុ​ធី​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ឆែក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​ ដើម្បី​ស្វែងរក​ជនល្មើស​ ៕

មតិយោបល់