ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលិត សហការជាមួយផ្នែកជំនាញយុត្តិធម៌អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ម៉ូតូ) ស្ថិតនៅចំណុចមុខផ្ទះលេខ៨Eo ផ្លូវ១៤១ ភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឈឿន បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលឃើញថា (វិជ្ជមាន) មានសារធាតុញៀន ។ ក្រុមគ្រូពេទ្យបានមកយកសំណាក ជាលទ្ធផលឃើញថា (អវិជ្ជមាន) កូវីដ១៩ ។ ជនរងគ្រោះឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ 1CB 2541 ភ្នំពេញ (ជារបស់ជនរងគ្រោះ) សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញហើយ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់