ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ឲ្យប្រសើរឡើង ស្របពេលដែលរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុលផ្លូវដែលទទួលរងការខូចខាតចំនួន ៥ខ្សែ ទៀតហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានជួសជុលផ្លូវចំនួន ៥ខ្សែ ហើយកំណាត់ផ្លូវដែលត្រូវធ្វើការជួសជុលនោះរួមមាន ទី១ ផ្លូវលេខ ៥៧ ចាប់ពីមហាវិថីព្រះសីហនុដល់ផ្លូវលេខ ៣៦០។ ទី២-ផ្លូវលេខ ៤៧ ចាប់ពីរង្វង់មូលស្តាតចាស់ដល់វត្តភ្នំ។ទី៣-ផ្លូវជាតិលេខ ៥ ពីស្ពានជ្រោយចង្វារដល់ស្ពានព្រែកព្នៅ។ ទី៤-ផ្លូវជាតិលេខ ៦ មុខសណ្ឋាគារវ៉ាស៊ីនតោន។ និង៥-វិថី ទេព ផន ឬផ្លូវលេខ ១៨២ ចាប់ពីផ្លូវលេខ ២៧១ ដល់មហាវិថីនេរុហ៍៕
មតិយោបល់