ព័ត៌មានជាតិ

៣ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលកំពុងដាច់ភ្លើង បន្តិចទៀតមានភ្លើងវិញហើយ!

ភ្នំពេញៈ យោងតាមផេក អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៣៤នាទី រសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F6) ដើម្បីឲ្យក្រុមការងារធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)១ដើម ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា៖
ទី១. ម្តុំវត្តតាំងកសាង ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២.សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣.ម្តុំផ្សារដីហ៊ុយ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣រសៀលនេះ៕

មតិយោបល់