ភ្នំពេញៈ នៅថ្ងៃច័ន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង១០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅត្រង់ចំណុចផ្លូវបេតុង ផ្ទះលេខBT ក្រុម២ ស្ថិតនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ ម៉េត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ លេខទូរស័ព្ទ (096 3088901) ស្នាក់នៅទីតាំងកើហេតុខាងលើ ។
មូលហេតុ៖ បណ្តាលមកពីទុសេ្សខ្សែភ្លើង ។ ផ្ទះសង់៖ ឈើលើ ថ្មក្រោម មានទំហំ០៨ម៉ែត្រ x ០៦ម៉ែត្រ ។ ទំហំនៃការខូចខាត៖ ខូចខាតទាំងស្រុងរួមមាន៖ លុយដុល្លារចំនួន៦០០០$ មាសចំនួន០១ជី ប្លង់ដីចំនួន០១សន្លឹក ។ ករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។
កម្លាំងសមត្ថកិច្ចអន្តរាគមន៍ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ០៣គ្រឿង ។ បាញ់ពន្លត់អស់ចំនួន០៣គ្រឿង ស្មើទឹក១៦ម៉ែត្រគូប ។ ១-រថយន្តស្នងការចំនួន០២គ្រឿង ។ ២-រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង ។ ប្រតិបត្តិការបានបញ្ចប់៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់