ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ ៣ខ្នង របស់នគរបាលផ្នែកព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចម្នាក់ ខ្ទេចទាំងស្រុង

កំពង់ឆ្នាំងៈ អគ្គិភ័យឆាបឆេះផ្ទះចំនួន ៣ខ្នងខ្ទេចទាំងស្រុង ជាផ្ទះរបស់លោក លី សំអាត នគរបាលផ្នែកព្រហ្មទណ្ឌស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចម្ងាយពីផ្លូវជាតិលេខ ៥ ប្រហែល ៣គីឡូម៉ែត្រ ផ្លូវឆ្ពោះទៅមាត់ទន្លេកំពង់ត្រឡាច។

សម្ភារៈខូចខាត រួមមាន៖
– ផ្ទះក្បឿង ៣ ខ្នងឆេះម៉ត់
– លុយ ២០០០ ដុល្លារ
– លុយខ្មែរ ៦០ម៉ឺនរៀល
– និងមាសចំនួន ៥ ជីទុកក្នុងផ្ទះ។

មូលហេតុបឋម៖ សង្ស័យករណីទុសេខ្សែភ្លើង៕

មតិយោបល់