បាត់ដំបងៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទីយប់ នៅចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាម បណ្ដោយ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៥២-២៥៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ប្រភេទក្បាលសណ្ដោងពាក់ ស្លាកលេខ កំពង់ចាម 3A-7927 សណ្ដោងសឺមីរ៉ឺម៉កមិនដឹង ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរពីទិសខាងបាត់ដំបងមុខទៅទិសខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ាធុនសេ១២៥cc ពាក់ស្លាកលេខបាត់ដំបង 1D-9636 អ្នកបើកបរឈ្មោះ ម៉ាក់ ម៉ៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងបើកបរច្រាសទិសគ្នារុញអូសម៉ូតូបែកផ្កាភ្លើងបណ្ដាលអោយឆាបឆេះម៉ូតូនិងរថយន្តតែម្តង ។
ការខូចខាត:
– មនុស្ស : ស្លាប់ចំនួន ០១នាក់ ភេទ ប្រុស (អ្នកបើកបរម៉ូតូ)
– សម្ភារខូចខាតម៉ូតូ ចំនួន ០១ គ្រឿង និង រថយន្ត ០១ គ្រឿង (សម្ភារ:នៅលើរថយន្តត្រូវភ្លើងឆេះអស់) ។
- ក្រោយពេល ទទួល បាន ពត៌មាន រថយន្តពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង បាន ចេញ អន្តរាគមន៍ ជួយ ពន្លត់ រួម មាន៖
- រថយន្ត ពន្លត់ អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី
- រថយន្តពន្លត់អគ្គីភ័យស្រុកគាស់ក្រឡ
- រថយន្តពន្លត់អគ្គីភ័យស្រុកសង្កែ
បានប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត បានធ្វើការពន្លត់រលត់បានប្រហែល៧០-៨០%៕
មតិយោបល់