ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានករណីម៉ូតូ Pass App បុកគ្នាជាមួយម៉ូតូ Zoomer បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ ស្ថិតតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម៉ូតូ Pass App ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GH-2092 ។
ម៉ូតូ Zoomer ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GW-8001។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងយកវត្ថុតាងដាក់អែបខាង ដើម្បីកុំឲ្យស្ទះចរាចរណ៍ រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕


មតិយោបល់