ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ ករណីបុរសម្នាក់ជិះម៉ូតផាស្អាប់បុកទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតម្ដុំស្ពានអាកាសក្បាលថ្នល់ បុរសម្នាក់ជិះម៉ូតផាស្អាប់ ពណ៌លឿង ពាក់ស្លាកលេខ ព្រៃវែង 1N-9757 បុកទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ ពេលនេះសាកសព តម្កល់នៅមន្ទីរពេទ្យម្លិះ ទល់មុខសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧ ជនរងគ្រោះភេទប្រុស អាយុប្រហែល ៣០ឆ្នាំជាង មិនទាន់រកឃើញសាច់ញាតិទេ។

ប្រសិនបើបងប្អូនណាមានបាត់សាច់ញាតិ ឫមានការសង្ស័យអាចទំនាក់ទំនងសួរនាំបន្ថែមតាមរយ:លេខទូរស័ព្ទ៖ ០១២ ៧៦០ ២១៥៕

មតិយោបល់