បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥ និង៥៥នាទី ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យ ជំនាញនគរបាល បានធ្វើការការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខ) ចំនួន ០៤ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មកកាន់ស្នងការដ្ឋាន ត្រង់ចំណុចក្នុងភូមិសាស្រ្តស្រុកថ្មគោល និងស្រុកសង្កែ ។
ជនសង្ស័យចំនួន០៤នាក់៖ ១.ឈ្មោះ គឹម ឈុន ភេទស្រី អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុមថ្មគោល ខេត្តបាត់ដំបង ។ ២.ឈ្មោះ ចន ថារី ហៅ អាស្រី ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៣.ឈ្មោះ អួន គឹមទៀង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៤.ឈ្មោះ អឿ សត្យា ហៅ យ៉ា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ -ក្រដាសសម្រាប់កត់លេខឆ្នោតចំនួន ១៣សន្លឹក ។ -ម៉ាស៊ីនគិតលេខចំនួន០៥គ្រឿង ។- ម៉ាស៊ីនសម្រាប់ព្រីនកន្ទុយលេខឆ្នោតចំនួន ០១គ្រឿង ។ -ប៊ិកសរសេរចំនួន០៨ដើម ។ -បន្ទាត់ចំនួន ០១ ។ – ក្រដាសសម្រាប់ដានចំនួន០១សន្លឹក ។ -កញ្ចប់បារីសម្រាប់សរសេរលេខឆ្នោតបិទលទ្ធផលឆ្នោតចំនួន០១ ។
បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលជំនាញខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់