ព័ត៌មានជាតិ

គ្រឿងញៀនជាង៦០គីឡូក្រាម ត្រូវសមត្ថកិច្ចឆ្មក់បង្រ្កាបបាននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្តមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីកែឆ្នៃជួញដូរសារធាតុញៀនដោយខុសច្បាប់កាលពីនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នៅចំណុចផ្ទះគ្មានលេខស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកម្លាំងជំនាញ”ក១១”របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីស៊ីផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារងសាយណូរ៉ាបានដំណើរការបង្ក្រាបករណីកែឆ្នៃជួញដូរគ្រឿងញៀន។

ជាលទ្ធផល៖•ឃាត់ខ្លួនមនុស្ស២នាក់(ស្រី១)៖-១/ឈ្មោះLEEKWANFUKភេទប្រុសជនជាតិចិន(ហុងកុង)។២/ឈ្មោះTHETTHETHLAINGភេទស្រីជនជាតិមីយ៉ាន់ម៉ា។
វត្ថុតាងរួមមាន៖-សារធាតុញៀនអិចស្តាស៊ីប្រមាណ១៤០,០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់)ទម្ងន់:៥៧គក្រ.៣៨-និងម៉ាស៊ីនកែឆ្នៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេតតាមចាប់មេក្លោង និងអ្នកពាក់ព័ន្ធ៕

មតិយោបល់