កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ករណីហិង្សាក្នុងគ្រួសារ(វាយម្ដាយបង្កើត) ផ្ទះជនរងគ្រោះ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះជាម្ដាយ ឈ្មោះ ស្រ៊ន ស្រ៊ាន ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ឆេង ប៊ុនលី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖ ដំបងដែកបំពង់ទីប ចំនួន០១ ប្រវែង០១ម៉ែត្រ។
កន្លងមកជនសង្ស័យ ជនសង្ស័យ ឆេង ប៊ុនលី ធ្លាប់បានផឹកស្រាស្រវឹងរករឿងឈ្លោះក្នុងគ្រួសារ និងយកកណ្ដៀវដេញកាប់ម្ដាយនិងបងប្អូនម្ដងជាពីរដងមកហើយ តែក្រុមគ្រួសារពុំដែល ប្ដឹងផ្ដល់អ្វីទេគ្រាន់តែនាំគ្នាគេចចេញពីជនសង្ស័យប៉ុណ្ណោះ ។ លុះនៅថ្ងៃកើតហេតុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០នាទី ជនសង្ស័យខាងលើ បានខឹងម្ដាយ(ជនរងគ្រោះ) និងប្អូនស្រី ដោយរាល់ពេលដែលខ្លួនសុំលុយពីម្ដាយបានតិចគឺឱ្យតែ១០០០៛ ពេលនោះជនសង្ស័យខឹង ក៏បានទាញយកដំបងដែកបំពង់ទីប ០១ ពីក្រោមគ្រែដេក ទៅវាយលើជនរងគ្រោះជាម្ដាយបង្កើត ចំនួន០២ដំបង ត្រូវចំដៃខាងឆ្វេង និងកំប៉េះគូទខាងឆ្វេង បណ្ដាលឱ្យរងរបួសមានស្នាមជាំឈាម ខណៈនោះឈ្មោះ សនក្រឹម ភេទប្រុស(កូនប្រសារជនរងគ្រោះ) ចូលទៅឃាត់ ក៏ត្រូវជនសង្ស័យវាយ០១ដំបងថែមទៀត។ ចំណែកជនរងគ្រោះក្រោយកើតហេតុក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់កុងតែម្ដង។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងបានចាប់នាំខ្លួនជនសង្ស័យ ឆេង ប៊ុនលី និងវត្ថុតាងដំបងដែកទីប បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕
មតិយោបល់