សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២ និង ៣០ នាទី មានករណីអគ្គិភ័យមួយ ស្ថិតនៅផ្ទះឈើមួយកន្លែង ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការក្រុងសៀមរាប បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហាស់ សុវណ្ណ ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរនៅផ្ទះ និងប្រពន្ធឈ្មោះ ហាស់ វិធាវី អាយុ៥៦ឆ្នាំ មុខរបរគ្រូបង្រៀន ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។
លោកអធិការបន្តថា ករណីនេះបណ្តាលអោយឆេះផ្ទះឈើមួយខ្នង ដំបូលស័ង្កសី ដែលមានទំហំ ៨,៧០ម៉ែត្រ x ១៣ម៉ែត្រ ទាំងស្រុង និងឆាបឆេះទ្រព្យសម្បត្តិដូចជា៖
-ម៉ូតូ០១គ្រឿង, ម៉ូទ័រ៦គ្រឿង, កង់កូនក្មេងចំនួន០១គ្រឿង, ទូទឹកកក០១គ្រឿង, ទូដាក់ខោអាវ ចំនួន០៣, តុចំនួន០៣, គ្រែឈើចំនួន០៥, ខ្សែដៃប្លាកទីន០២ខ្សែ, ចិញ្ចៀន២វង់, ប្រាក់ដុល្លារ១៥០០ដុល្លារ, ប្រាក់រៀលជាង ៤០០០០០រៀល, ឯកសារមួយចំនួន (សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ…..) ។
សមត្ថកិច្ច បានប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន ក្នុងនោះឡានទឹកស្នងការដ្ឋានខេត្តសៀមរាបចំនួន ០១ឡាន ឡានទឹកអាជ្ញាធរអប្សារាចំនួន០២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែមិនមានប៉ះពាល់អាយុជីវិត ប្រជាពលរដ្ឋទេ ៕
មតិយោបល់