ព័ត៌មានជាតិ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការដើម្បីបន្តនីតិវិធី ករណីលួច

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ទៅតុលាការដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី កម្លាំងការិយាល័យ បានអន្តរគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក អុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ ខ្មៅស៊ីមកាតលេខ ០៩៦ ៤១៣ ៦៦០ និងម៉ាកអុបប៉ូ ពណ៌ខៀវ ស៊ីមកាតលេខ០៨៨ ៥១០ ២៣០) នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងទូរសព្ទដៃរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក នាយការិយាល័យ បន្តថាជនសង្ស័យទី១-ឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ធឿន ចម្រើនថៃ ហៅ ថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតវត្ថុតាង: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ក្រហម ផលិតឆ្នាំ២០២១ លេខតួ ៣៦៥១៧៣ លេខម៉ាស៊ីន៣៦៤៩៧៥ ពាក់ផ្លាកលេខភ្នំពេញ ១IY-៦១៤៣។ ភស្តុតាងចាប់យក: ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន១ គ្រឿងម៉ាកអុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ខ្មៅ ស៊ីមកាតលេខ០៩៦ ៤១៣ ៦៦០។

ជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ សម្ភារ:បាត់បង់: ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកអុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ ខ្មៅស៊ីមកាតលេខ ០៩៦ ៤១៣ ៦៦០ និងម៉ាកអុបប៉ូ ពណ៌ខៀវ ស៊ីមកាតលេខ ០៨៨ ៥១០ ២៣០។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក អុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ ខ្មៅស៊ីមកាតលេខ០៩៦ ៤១៣ ៦៦០ និងម៉ាកអុបប៉ូ ពណ៌ខៀវ ស៊ីមកាតលេខ ០៨៨ ៥១០ ២៣០) នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ជិះម៉ូតូចំនួន០១គ្រឿង គឺឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូរបស់វាម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ក្រហម ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១IY-៦១៤៣ ឌុបបក្ខពួកឈ្មោះ ធឿន ចម្រើនថៃ ហៅ ថៃ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ចេញពីផ្ទះជួលម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ ឌុបកូនក្មេងនៅពីមុខ ហើយដាក់ទូរស័ព្ទដៃចំនួនពីរគ្រឿងនៅក្នុងក្បាំងម៉ូតូខាងមុខ ឃើញដូចនេះជនសង្ស័យឈ្មោះ ធឿន ចម្រើនថៃ ហៅ ថៃ ក៏បានបើកម៉ូតូចូលទៅជិតម៉ូតូជនរងគ្រោះ ហើយបក្ខពួកឈ្មោះ ហម បញ្ញា ហៅ ញ៉ា ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយជនសង្ស័យបើកម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឡើងថា ចោរៗ ហើយសមត្ថកិច្ចដែលកំពុងល្បាតការពារសន្តិសុខ និងសុវត្ថិភាពនៅជិតនោះបានឮ ក៏បានចេញអន្តរគមន៍ដេញតាមជនសង្ស័យពីក្រោយ ហើយជនសង្ស័យក៏បានដួលម៉ូតូ ក៏ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបានជាក់ស្តែង និងចាប់យកវត្ថុតាងជាម៉ូតូជិះធ្វើសកម្មភាពម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ក្រហម ផលិតឆ្នាំ២០២១ លេខតួ ៣៦៥១៧៣ លេខម៉ាស៊ីន៣៦៤៩៧៥ ពាក់ផ្លាកលេខភ្នំពេញ ១IY-៦១៤៣ និងទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកអុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ខ្មៅ ស៊ីមកាតលេខ០៩៦ ៤១៣ ៦៦០ ចំនួន០១គ្រឿង បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ហើយនៅវេលាម៉ោង០១និង៣០ នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បញ្ជូនមកដល់ការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់