ភ្នំពេញៈ រថយន្តបែនដឹកដី ១គ្រឿង បានជ្រុលទៅបុកពីក្រោយរថយន្តព្រូស ១គ្រឿងទៀត ខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាដំណំ ប៉ុន្តែជាសំណាងពុំបានបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅលើមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កជាប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0915 បើកបរដោយបុរសម្នាក់។ រថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេព 2BH-4903 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង ២គ្រឿង បានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របគ្នា ដោយរថយន្តព្រូសបើកមុខ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែនដឹកដី ជ្រុលទៅបុកពីក្រោយរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតតែម្ដង។
ក្រោយពេលកើតហេតុភាគីទាំង២ ដោះស្រាយគ្នាមិនចេញ ហើយនគរបាលបានចុះទៅវាស់វែង និងចាត់ការតាមច្បាប់៕





មតិយោបល់