ព័ត៌មានជាតិ

ថ្ងៃស្អែកនេះ! និងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀតពីចោមចៅ បត់ឆ្វេងលើស្ពានកំណោងឆ្ពោះទៅផ្លូវជាតិលេខ ៣

យោងតាមផេករបស់សាធារណាការ រាជធានីភ្នំពេញបានឲ្យដឹងថា​ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២
និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីព្រឹកតទៅ ដោយធ្វើចរាចរពីមហាវិថីចោមចៅ បត់ឆ្វេងលើស្ពានកំណោងឆ្ពោះទៅផ្លូវជាតិលេខ ៣។
ស្ពានអាកាសថ្មីនេះ ជាស្ពានឯកទិសមានប្រវែង ២០០ម ទទឹង ៥.២៥ម ៕

 

មតិយោបល់