លេចមុខក្នុងកម្មវិធីនៃវគ្គចុងក្រោយស៊េរីរបស់ទូរទស្សន៍ក្រោមចំណងជើងថា “ការញៀនចម្លែករបស់ខ្ញុំ” ស្ត្រីវ័យ ៤៦ ឆ្នាំ នាង Wildd Lacey បានបង្ហាញពីការភ្ញាក់ផ្អើល អំពីការញៀនវះកាត់កែសម្ជស្ស ជាមួយនឹងចំណង់ចំណូលចិត្តដ៏ឆ្កួតៗ ។
Wildd Lacey ដែលមានកូន ៦ នាក់ទៅហើយ រស់នៅ ទីក្រុង ម៉ៃអាមី រដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក បាននិយាយថា នាងបានវះកាត់សុដន់ ១២ ដង ដើម្បីឲ្យសុដន់ធំ ទៅតាមអ្វីដែលខ្លូនចង់បាន ។ លើសពីនេះទៅទៀតនាងចង់វះកាត់ ច្រមុះ ភ្នែក ចង្កេះ ធ្វើយ៉ាងណាឲ្យដូចទៅនឹងតុក្កតា ដែលគិតជាទឹកប្រាក់សរុប ប្រមាណ $ 250,000 ដុល្លារ សម្រាប់ការវះកាត់ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលមានចំណង់ចំណូលចិត្តវះកាត់ឲ្យដូចតុក្កតា គ្រាន់តែសុដន់ មួយចំហៀងរបស់នាង មានទម្ងន់ 9.5 kg ដែលធ្វើឲ្យនាងពិបាករស់នៅក្នុងជីវភាពប្រចាំថ្ងៃ ។ រាល់ពេលនាងបើករថយន្តនាងតែងតែប្រើខ្នើយ ដាក់ពីមុខដើមទ្រូង ធ្វើយ៉ាងណាកុំឲ្យចង្កូតរថយន្តប៉ះសុដន់របស់នាង ៕
https://i1272.photobucket.com/albums/y389/domneng/3D/Surgery3_zps27d9925f.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Surgery4_zps8d8b7e21.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Surgery1_zps4871c1c4.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Surgery2_zpsd9a9c5d9.jpg
មតិយោបល់