ព័ត៌មានជាតិ

Depay ដោះដូរជាមួយនឹង Morata តែ Juventus បដិសេធមិនទទួលយកសំណើរ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona បានត្រឹមមើលឃើញការបដិសេធដ៏ធំមួយពីសំណាក់ក្លឹប Juventus ជាមួយនឹងកីឡាករដោះដូរកីឡាករខ្សែប្រយុទ្ធ Memphis Depayដោយគ្រូបង្វឹករបស់ក្លឹបអ៊ីតាលីលោក Massimiliano Allegri គឺមិនសូវជាសប្បាយចិត្តឡើយជាមួយនឹងទំរង់លេងនិងតួលេខចុងក្រោយនៃរបួសរបស់កីឡាករហូឡង់។

នៅក្នុងពេលដោះដូរកីឡាករនៅក្នុងខែមករានេះដែលនឹងឈានចូលមកដល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះប៉ុន្តែ Barcelona ហាក់ដូចជាមានការប្រែប្រួលខ្លាំងចំពោះបញ្ជីកីឡាករជាពិសេសក្រោយការប្រកាសចូលនិវត្តពីសំណាក់កីឡាករ Sergio Aguero ។

គួរឲ្យដឹងដែរដែរថា Depay បានចុះកុងត្រាជាមួយនឹងក្លឹប Barcelonaកាលពីរដូវក្តៅកន្លងមកប៉ុន្តែទោះបីជាបានរកគ្រាប់បាល់ជារឿយៗក្តីប៉ុន្តែជឿជាក់ថាគ្រូបង្វឹកថ្មីលោក XaviHernandez ហាក់ដូចជាមិនទាន់សប្បាយចិត្តនឹងទំរង់ប្រយុទ្ធរបស់គាត់ឡើយហើយតែងតែចិញ្ចឹមចិត្តចង់បានកីឡាករ Alvaro Morata របស់ Juventus ជំនួសវិញ៕

មតិយោបល់