ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូដែលមួយក្រុមនៅតែលេចធ្លោនៅវៀតណាម

ភ្នំពេញ: បើទោះជាព្រឹត្តិការរណ៍ Cambodia Night ដែលបានរៀបចំនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី៨ កញ្ញា ត្រូវបានបញ្ចប់ទៅហើយក្ដី ក៏ឥទ្ធិពលនៃភាពទាក់ទាញនៅត្រូវគេកត់សម្គាល់ ជាពិសេសសំលៀកបំពាក់របស់តារាម៉ូដែលខ្មែរមួយក្រុមដែលត្រូវគេស្គាល់ថាជាក្រុមម៉ូដែល របស់ Arise Agency ត្រូវបានគេស្សែចែកចាយ និងមានបណ្ដាញសារព័ត៌មានរបស់វៀតណាមយកទៅបំផុសបន្ត។

លោក មែន និមលរតន៍ ប្រធានប្រតិបត្តិនៅ Arise Agency បានអះអាងថា ឈុតសំលៀកបំពាក់ដែលបានជ្រើសយកទៅតុបតែងកាយដល់តារាម៉ូដែលនៅក្នុងប្រទេសវៀតណាមនោះ គឺជាការកែច្នៃដោយអ្នកជំនាញដែលបានរំលេចឡើងដើម្បីឲ្យក្រុមបង្ហាញម៉ូដរបស់ខ្មែរលេចធ្លោលើឆាកអន្តរជាតិ។ លោកថាសំលៀកបំពាក់ទាំងនោះក្រោយពេលដើរបង្ហាញមានការចាប់អារម្មណ៍ហួសប្រមាណ ហើយក៏មានជនជាតិបរទេស និងអ្នកកាសែតជាជនជាតិវៀតណាមធ្វើការសម្ភាសន៍ និងថតរូបតារាម៉ូដែលខ្មែរជាច្រើនប្លង់ផងដែរ បន្ទាប់ពីក្រុមតារារបស់លោកបានបញ្ចប់សកម្មភាពដើរម៉ូត។

ការរំលឹកឡើងវិញពាក់ព័ន្ធនឹងភាពលេចធ្លោនេះ គឺបន្ទាប់ពីមានសារព័ត៌មានមួយចំនួននៅក្នុងប្រទេសវៀតណាមបានបន្តបង្ហោះឈុតទាំងនោះហើយធ្វើឲ្យមានការចាប់អារម្មណ៍ពេញក្នុងស្រទាប់វណ្ណ:។ លោកមែន និមលរតន៍ បានអះអាងថា ព្រឹត្តិការណ៍«រាត្រីកម្ពុជា ឬ Cambodia Night » ក្រុមតារាសិល្ប:របស់លោក បានចូលរួមចំនួន៦លើកហើយ ប៉ុន្តែលោកចាត់ទុកថាការបង្ហាញម៉ូដរបស់ក្រុម Arise Agency របស់លោកនៅក្នុងពេលនេះមានភាពទាក់ទាញជាងមុន ដោយសារតែបានដើរបង្ហាញដោយតារាអាជីពល្បីៗដែលមានការទទួលស្គាល់ជាអន្តរជាតិ និងមានការច្នៃម៉ូដដោយអ្នកជំនាញខ្មែរដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្លា។

អ្នកគ្រប់គ្រងតារាម៉ូដែលដែលមានឈ្មោះបោះសំឡេងរូបនេះ បានរំលឹកពីព្រឹត្តិការណ៍ដែលជួយឲ្យក្រុមតារាម៉ូដែលរបស់លោកបានក្លាយជាចំណាប់អារម្មណ៍ជាអន្តរជាតិនោះថា ព្រឹត្តិការណ៍រាត្រីកម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំមួយដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយក្រៅពីវត្តមានកម្ពុជាក៏មានវត្តមានបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ានផងដែរ។ លោកថាសហគមន៍អាស៊ាន និងអន្តរជាតិ បានចូលរួមក្នុងព្រឹត្តិការណ៍នេះយ៉ាងច្រើន ដើម្បី បង្កើននូវភាពស្និទស្នាល ទំនាក់ទំនងល្អ សាមគ្គីភាព សន្តិភាពរវាងប្រទេសនិងប្រទេស និងដើម្បីផ្លាស់ប្ដូរវប្បធម៌នឹងគ្នាតែម្ដង។ ក្នុងនោះភ្ញៀវបរទេសក៏បានភ្លក្សម្ហូបខ្មែរ និងបានទស្សនាផ្ទាំងទស្សនិយភាពសិល្ប:ចម្រុះមានដូចជាការសម្ដែងរបាំប្រពៃណីខ្មែរ ចម្រៀងបុរាណ-សម័យ និងក្បាច់គុនបុរាណខ្មែរ ដែលរៀបចំដោយក្រសួងទេសចរណ៏ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជាផងដែរ។

លោកថាក្រុមបង្ហាញម៉ូដរបស់ខ្លួនទៅបង្ហាញម៉ូដក្នុងព្រឹត្តការណ៍នោះជាលក្ខណ:សហការប៉ុណ្ណោះ ខណ:ដែលម៉ូដទាំងអស់ក៏ត្រូវសម្រិតសម្រាំងដោយ «ឋានន្តរ៍ឌីហ្សាញ» និង ហាង«យ័រខ្លូត»។ តារាបង្ហាញម៉ូដទាំង៨រូបដែលបានបង្ហាញមុខនោះភាគច្រើនជាម្ចាស់ជ័យលាភី Super Model International 2015, Cambodia Next Top Model 2015 និង Miss University 2016 ទើបជំរុញឲ្យសម្រស់របស់ពួកគេ នៅតែលេចធ្លោបន្ទាប់ពីបានគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងប្រណិតរបស់ខ្មែរ។ ក្នុងពេលដ៏ខ្លីក្រុមម៉ូដែលមួយនេះ ក៏នឹងបន្តបេសកកម្មក្នុងកម្មវិធីធំៗផ្សេងទៀតផងដែរ៕

photo_2016-09-14_22-52-00

photo_2016-09-14_22-52-04

photo_2016-09-14_22-52-06

photo_2016-09-14_22-52-08

photo_2016-09-14_22-52-10

photo_2016-09-14_22-52-12

photo_2016-09-14_22-52-15

photo_2016-09-14_22-52-17

photo_2016-09-14_22-52-19

photo_2016-09-14_22-52-21

photo_2016-09-14_22-52-23

photo_2016-09-14_22-52-25

photo_2016-09-14_22-52-27

photo_2016-09-14_22-52-29

photo_2016-09-14_22-52-32

photo_2016-09-14_22-52-34

photo_2016-09-14_22-52-36

photo_2016-09-14_22-52-38

photo_2016-09-14_22-52-40

photo_2016-09-14_22-52-42

photo_2016-09-14_22-52-44

photo_2016-09-14_22-52-46

photo_2016-09-14_22-52-49

photo_2016-09-14_22-52-51

photo_2016-09-14_22-52-56

photo_2016-09-14_22-52-58

photo_2016-09-14_22-53-00

photo_2016-09-14_22-53-02

photo_2016-09-14_22-53-04

photo_2016-09-14_22-53-06

photo_2016-09-14_22-53-08

photo_2016-09-14_22-53-10

photo_2016-09-14_22-53-12

photo_2016-09-14_22-53-14

មតិយោបល់