ហ៉ិន ច័ន្ទនីរ័ត្ន ឆ្លៀតពេលលំហែខួរក្បាលយ៉ាងរីករាយ នៅប្រទេសបារាំង

(ភ្នំពេញ)៖ ត្បិតថាទើបតែទទួលបានតំណែងធំ ក្លាយជាតួឯកស្រី ក្នុងរឿងប្រវត្តិសាស្ត្រ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្តេច តេជោ នោះ តារាសម្តែង ហ៉ិន ច័ន្ទនីរ័ត្ន ហាក់ឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនទៅលំហែខួរក្បាល យ៉ាងរីករាយនៅទឹកដីប្រទេសបារាំង។

ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីម្នាក់ដែល មិនធ្លាប់មានព័ត៌មានអាស្រូវ មិនធ្លាប់មានដំណឹងប៉ះពាល់កិត្តិយសនោះទេ មានតែសម្លេងអ្នកគាំទ្រ ហ្វេនៗពេញចិត្តនឹងសមត្ថភាពរបស់រូបនាង ជាមួយនឹង ការតុបតែងខ្លួនបែបនារីខ្មែរ រមទម្យជាខ្លាំង។

ទន្ទឹមនឹងនេះ ក្នុងពេលវេលាពិសេស ឆ្លងឆ្នាំថ្មី កញ្ញា បានហោះទៅលេងប្រទេសបារាំង តែក្នុងនោះ ត្រូវបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ មានលុយជះទៅដើរលេងឆ្លងឆ្នាំ នៅក្រៅប្រទេស រាប់ពាន់ដុល្លារ តែបើក្រឡេកទៅមើល ការរៀបចំតុបតែងខ្លួនវិញ គឺប្លែកពីគេតែម្តង។

យ៉ាងណាមិញ បងប្អូនជាច្រើន រាល់ពេលហោះទៅក្រៅប្រទេស តែងរៀបចំតុបតែងខ្លួនហ៊ឺហា ស្អាតខ្ញង់មួយចប់តែម្តង តែពិធីការិនីរូបនេះវិញ ស្លៀកពាក់សែនសមញ្ញា ខោខៅប៊យ អាវយឺត និងស្ពាយកាបូប ដូចដើរលេងក្នុងស្រុក តែនិយាយពី សម្រស់វិញស្អាតយកទៅណាមិនអស់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *