ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ជិះម៉ូតូ មួយគ្រឿង បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម បាញ់ចំនួនបីគ្រាប់ រួចក៏បន្តដំណើរគេចចេញទៅបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដំណើរឿរហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈពេលជិះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែធ្វើសកម្មភាព ដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ ហើយបាញ់ឡើងទៅលើចំនួនបីគ្រាប់ ហើយក៏ជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះមក បានរកឃើញវត្ថុតាងសម្បកផ្ទុះចំនួនបីគ្រាប់នៅកន្លែងកើតហេតុ ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បានយកសម្បកគ្រាប់ផ្ទុះទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្កហេតុ យកមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់