ទីក្រុងវ៉ាស៊ីនតោន៖ អ្នកធ្វើដំណើរអន្តរជាតិទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកថា នឹងកើតឡើង ៤ ភាគជារៀងរាល់ឆ្នាំ នៅចន្លោះឆ្នាំ ២០១៨ បន្ទាប់ពីការប្រកាសចំនួនភ្ញៀវទេសចរកាលពីឆ្នាំ ទៅ នេះបើតាមការឲ្យដឹងរបស់ នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ភ្ញៀវអន្តរជាតិ និង ការចំណាយលើវិស័យទេសចរណ៍បានកើតឡើង 168.1 ពានលានដុល្លារ កាលពីឆ្នាំទៅ ដោយកើនបាន ១០ ភាគរយ ចាប់ពីឆ្នាំ ២០១១ ។ការកើនឡើងនេះ ដែរខណៈដែលភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិកទទួលបានភ្ញៀវ ចំនួន ៦៧ លាននាក់កាលពីឆ្នាំទៅ។ ចំនួនកើនឡើងដ៏ខ្ពស់នេះ 4.3 លាន ពីឆ្នាំមុននោះ នេះបើរបាយការណ៍របស់ក្រសួងបានឲ្យដឹង។
ចំណែកប្រទេសកាណាដាត្រូវបានគេដាក់ចំណាត់ថ្នាក់ ជាលើកដំបូង សម្រាប់ការរួមចំណែក ទៅកាន់សហរដ្ឋអាមេរិក មានចំនួន 22.7 លាននៃអ្នកទស្សនានៅក្នុងឆ្នាំ ២០១២។ ចំណុចនេះដែរពោលគឺកើនឡើង ៦ ភាគរយ ពីឆ្នាំមុន និងប្រទេសដែលដើរតាមក្រោយនោះ គឺម៉ិចស៊ិក ជាមួយនឹងចំនួនអ្នកទៅកម្សាន្តសហរដ្ឋអាមេរិក ជាង 14.5 លាននាក់ ដែលកើនឡើង៨ ភាគរយពីឆ្នាំមុន ។
ប្រភពលូតលាស់យ៉ាងឆាប់រហ័ស នៃកំណើនភ្ញៀវទេសចរបរទេស ដែលមកនៅពេលថ្មីៗនេះដែរ គឺចិន ជាមួយនឹងព្យាករណ៍ កើនបាន 21.9 ភាគរយ បន្ទាប់ពី ៦ ឆ្នាំមកហើយ ។ចំនួន 1.47 លាននាក់ដែលជាភ្ញៀវទេសចរជនជាតិចិន បានធ្វើដំណើរទៅទស្សនាសរដ្ឋអាមេរិកកាលពីឆ្នាំទៅ។
នេះគឺជាដមណឹងល្អដែលយើងគួរតែបន្តដោយផ្តោតទៅលើភាពខុសគ្នា នៃការខិតខំប្រឹងប្រែងដើម្បីបង្កើនដល់ការធ្វើដំណើរ និងទេសចរណ៍ទៅកាន់ទ្វីបអាមេរិក។ការបង្កើនភ្ញៀវទេសចរណ៍អាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងបង្កើតការងារជាច្រើន នេះបើតាមការឲ្យដឹងរបស់លោក Francisco Sanchez ដែលជាលេខាធិការពាណិជ្ជកម្មអន្តរជាតិ៕
https://i1272.photobucket.com/albums/y389/domneng/Bang/US1_zpscfdc3b29.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/US4_zps5bd6bbab.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/US3_zps112c8340.jpg
មតិយោបល់