ព័ត៌មានជាតិ

ក្រុមហ៊ុនVimpelComដំណើរ​ការ​គេហទំព័រជាមួយនឹងកម្មវិធី Opera Mini

ទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ (ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១២) ក្រុមហ៊ុន VimpelCom Ltd (“VimpelCom”, “ក្រុមហ៊ុនឬ“គ្រុប”) (NYSE:VIP)ជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខនៅលើពិភពលោក និងក្រុមហ៊ុនOpera Software ASAជាក្រុមហ៊ុនបង្កើតកម្មវិធីបើកទំព័រអ៊ិនធឺណេតនាំមុខ ប្រកាសជាសាធារណ:នូវភាពជាដៃគូជាយុទ្ធសាស្រ្ត នៅថ្ងៃនេះ ក្នុងការផ្តល់កម្មវិធីបើកទំព័រអ៊ិនធឹណេតកាន់តែល្អប្រសើរសម្រាប់ទូរស័ព្ទចល័ត។

កម្មវិធី VimpelCom Opera Mini ពិសេសត្រូវបានរំពឹងថា នឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅគ្រប់ម៉ាកសញ្ញាប្រតិបតិ្តករទាំងអស់របស់ក្រុមហ៊ុន VimpelCom តាមប្រទេសទាំង១៨ចាប់ពីរដូវក្តៅឆ្នាំ ២០១២ ដោយផ្តល់ឱកាសដល់អតិថិជនសេវាក្រុមហ៊ុន VimpelCom ជាង ២០០ លាននាក់ ក្នុងការប្រើប្រាស់កម្មវិធីបើកទំព័រអ៊ិនធឺណេតតាមទូរស័ព្ទចល័តដែលសម្បូរបែប លឿន និងមានប្រសិទិ្ធភាពខាងទិន្នន័យ ដែលស័ក្តិសមបំផុតសម្រាប់ទូរស័ព្ទចល័តតម្លៃទាប។

កម្មវិធី VimpelCom Opera Mini ពិសេសនឹងបង្កលក្ខណ:កាន់តែងាយស្រួលដល់អតិថិជនប្រើប្រាស់សេវា Voice លើអ៊ិនធឺណេតរបស់ក្រុមហ៊ុន VimpelCom ក្នុងការសាកល្បង ចាប់ផ្តើមប្រើ និងប្រើប្រាស់សេវាអ៊ិនធឺណេតជាប្រចាំ តាមទូរស័ព្ទចល័តរបស់ពួកគេ។ អតិថិជនអាច សម្របបទពិសោធន៍បើកទំព័រអ៊ិនធឺណេតតាមតម្រូវការរបស់ខ្លួន និងបើកទំព័រអ៊ិនធឺណេតដែលពេញនិយមដូចជា Facebook ឬ Google Search ដោយចុចតែម្តងគត់ ដោយផ្ទាល់ពីគេហទំព័ររបស់ពួកគេ។

លោក Mikhail Gerchuk នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន VimpelCom’s Group បានថ្លែងថាកិច្ចសហប្រតិបតិ្តការនេះនឹងផ្តល់បទពិសោធន៍បើកទំព័រអ៊ិនធឺណេតតាមទូរស័ព្ទចល័ត ដែលល្អ លឿន និងងាយស្រួល មិនថាទូរស័ព្ទចល័តពួកគេទំនើបដល់កម្រិតណាឡើយ។

លោកបានថ្លែងបន្តថា៖ “អតិថិជនយើងភាគច្រើនរស់នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាកន្លែងដែលតម្រូវការសម្រាប់សេវាអ៊ិនធឺណេតចល័តកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលលឿនជាងការជ្រៀតចូលនៃទូរស័ព្ទទំនើប និងការពង្រាយបណ្តាញ 3Gទៅទៀត។ ក្នុងទីផ្សារភាគច្រើនរបស់យើង ក្រុមហ៊ុន VimpelCom នឹងក្លាយជាប្រតិបតិ្តករទី ១ ដែលផ្តល់សេវាច្នៃប្រឌិតថ្មីនេះ ដែលនឹងផ្តល់លទ្ធភាពដល់អតិថិជនទទួលបានសេវាអ៊ិនធឺណេតតាមទូរស័ព្ទចល័ត និងអត្ថប្រយោជន៍អស្ចារ្យនៃសេវានេះ”។

កម្មវិធី Opera Mini browser ផ្តល់បច្ចេកវិទ្យាបង្រួញទំនើប ដែលបង្រួញទំហំទំព័រអ៊ិនធឺណេត បានដល់ទៅ ៩០% មុនពេលទូរស័ព្ទបើកទំព័រនោះ។ នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ពង្រីកបទពិសោធន៍បើកទំព័រអ៊ិនធឺណេត ជាមួយនឹងរាល់ megabyte ដែលគេបាបប្រើប្រាស់ ទន្ទឹមនឹងនេះ វាកាត់បន្ថយការចំណាយផងដែរ។

ក្រៅពីផ្តល់សេវាបើកទំព័រអ៊ិនធឺណេតតាមទូរស័ព្ទដែលចំណាយតិច កម្មវិធី VimpelCom Opera Mini ផ្តល់សារ:សំខាន់ខ្លាំងលើបទពិសោធន៍របស់អ្នកប្រើប្រាស់ និងលើដំណើរការ។ អ្នកប្រើប្រាស់អាចបើកទំព័រអ៊ិនធឺណេតច្រើនបាន តាមរយ:ថេបជាកំណត់។ អ្នកប្រើប្រាស់អាចមានព័ត៌មានក្នុងស្រុក ខ្លឹមសារលើទំព័រអ៊ិនធឺណេត និងកម្មវិធីដោយចុចតែម្តងគត់ ដោយផ្ទាល់ពីគេហទំព័រ។

លោក Lars Boilesen បអគ្គនាយកប្រតិបតិ្តក្រុមហ៊ុន Opera Software បានថ្លែងថា ភាពជាដៃគូនេះនឹងផ្តល់លទ្ធភាពដល់អតិថិជនរបស់ក្រុមហ៊ុន VimpelCom កាន់តែរីករាយថែមទៀតក្នុងការបើកទំព័រអ៊ិនធឺណេតតាមទូរស័ព្ទចល័ត។

លោកបានបន្តថា៖ “កម្មវិធី Opera តាមទូរស័ព្ទចល័តទទួលបានការពេញនិយមរួចហើយពីអ្នកប្រើប្រាស់ជាង ១៩០ លាននាក់ទូទាំងប្រទេស ហើយយើងកំពុងស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការបើកទំព័រអ៊ិនធឺណេតតាមទូរស័ព្ទចល័ត។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២០០ លាននាក់ និងមានម៉ាកសញ្ញាប្រតិបតិ្តករប្រជាប្រិយជាច្រើនក្នុងតំបន់ផ្សេងៗ ក្រុមហ៊ុន VimpelCom មានស្ថានការណ៍ល្អបំផុតក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃសេវាទំព័រអ៊ិនធឺណេតតាមទូរស័ព្ទចល័ត នៅទូទាំងពិភពលោក”។

កម្មវិធី Opera Mini ពិសេសសម្រាប់ក្រុមហ៊ុន VimpelCom នឹងចាប់ផ្តើមនៅរដូវក្តៅនេះ ក្នុងប្រតិបតិ្តការនៃក្រុមហ៊ុន VimpelCom ទូទាំងពិភពលោក។

Beeline

មតិយោបល់