ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង នៅស្រុកកំពង់ត្រាច

កំពតៈ នៅថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក.ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០១ខ្នង ទំហំ ០៦x១២ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ទូន វ៉ាន់ ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិព្រះទ្រហ៊ឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលអោយខូចខាតផ្ទះទាំងស្រុង ។

មូលហេតុ៖ ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ។

ករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចេញប្រតិបត្តិការណ៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើនឹង១០ម៉ែត្រគូប៕

មតិយោបល់