ព័ត៌មានកីឡា ព័ត៌មានជាតិ

អេស្ប៉ាញ និង អ៊ីតាលី កក់កៅអី១៦ក្រុមរួចហើយ ក្រោយឈ្នះយប់មិញ

អេស្ប៉ាញ: ក្រុមជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី បានឡើងទៅវគ្គ១៦ក្រុមពានរង្វាន់ EURO 2016 ដោយស្វ័យប្រវត្តិ បន្ទាប់ពីម្ចាស់ផ្ទះបារាំង ក្រោយបំបាក់ដៃគូរៀងខ្លួនកាលពីយប់មិញ។

​ការប្រកួតនៅពហុកីឡដ្ឋាន Stade de Nice ក្រុមកាពារតំណែងជើងឯក អេស្ប៉ាញ បានលត់ទួរគី ៣ទល់និង០។ ៣គ្រាប់របស់អេស្ប៉ាញ រកបានដោយកីឡាករ Morata នៅនាទីទី៣៤ និង ៤៨ និងខ្សែប្រយុទ្ធ Nolito នៅនាទីទី៣៧។
​ចំណែកពហុកីឡដ្ឋាន Stadium de Toulouseវិញ ខ្សែប្រយុទ្ធនាំសំណាង Éder បានទម្លាយសំណាញ់ទីស៊ុយអែត នៅនាទីទី៨៨ ជួយឲ្យអ៊ីតាលីហក់ឡើងកំពូលតារាង មាន៦ពិន្ទុក្នុងដៃ កក់កៅអី១៦ក្រុមជាស្រេច។

ពូលD យប់មិញ ក្រូអាត នៅពុំទាន់កក់ក្តៅឡើយ ក្រោយបានត្រឹមស្មើ សធារណរដ្ឋឆេក ២ ទល់និង ២។

ប្រកួតចុងក្រោយនឹងកាត់សេចក្តីថា នរណាជាអ្នកឡើង ខណ:ក្នុងតារាងចំណាត់ថ្នាក់ ក្រូអាត មាន៤ពិន្ទុ ឆេក មាន១ពិន្ទុ៕

//www.youtube.com/watch?v=PnYFJjdquSI

មតិយោបល់