កំពង់ធំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនដៃដល់ម្នាក់ព្យាយាមរត់គេចខ្លួន បន្ទាប់ពីបានប្រើហិង្សាដោយចេតនា មានអាវុធ (អង្កត់អុស) វាយទៅលើជនរងគ្រោះឈ្មោះ ស៊ិន ធាន់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៥០នាទី ។
នគរបាលបានឲ្យដឹងបន្ថែមថា ជនដៃ ដល់ឈ្មោះ ផាត សុខរិទ្ធ ហៅ ម៉ៃ រិទ្ធ អាយុ៣៩ នៅភូមិលាវ ឃុំក្រវ៉ា ត្រូវបានឃាត់ខ្លួនហើយ ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ជនដៃដល់ និងជនរងគ្រោះនាំគ្នាផឹកស៊ី អបអរឆ្នាំថ្មីនៅផ្ទះរបស់ឈ្មោះ ឃិត ភាព ក្រោយមក ក៏មានទំនាស់ពាក្យសំដីគ្នារហូតជនដៃដល់ ទាញអង្កត់អុស វាយជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកព្យាយាមរត់គេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៕


មតិយោបល់