បរទេស៖គិតមកត្រឹមសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធ Kylian Mbappe គឺអាចមានសិទ្ធក្នុងការចរចាកុងត្រាជាមួយនឹងក្លឹបណាណាបានទាំងអស់ខណៈដែលកុងត្រារបស់គាត់ជាមួយនឹង PSG គឺបានកាន់តែខិតជិតមកដល់ទីបញ្ចប់ទៅហើយនោះ។
ខ្សែប្រយុទ្ធបារាំងរូបនេះនឹងផុតកំណត់កុងត្រានៅត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខប៉ុន្តែកិច្ចចរចាគ្នាជាមួយនឹង PSG ដើម្បីអាចបន្តកុងត្រាថ្មីនៅតែបន្តនៅឡើយដោយមិនទាន់មានសញ្ញាជាវិជ្ជមាននៅឡើយ។
រំលឹកដែរថាកាលពីរដូវក្តៅកន្លងទៅ Real Madrid បានដាក់សំណើរជាទឹកប្រាក់រហូតទៅដល់២២០លានផោនដើម្បីសុំទិញយកកីឡាករ Mbappe ពី PSG ប៉ុន្តែមិនមានការឆ្លើយតបណាមួយពីសំណាក់ក្លឹប PSG ឡើយ។
ថ្លែងទៅនឹងព័ត៌មាននេះគ្រូបង្វឹកអាហ្សង់ទីនលោក Mbappe បានបញ្ជាក់បែបនេះថា៖ស្ថានភាពនៃការចរចាកុងត្រានឹងអាចប៉ះពាល់ដល់អ្នកឬក្លឹបរបស់អ្នកប្រសិនបើអ្នកឬក្លឹបរបស់អ្នកមិនមានភាពចាស់ទុំក្នុងការគ្រប់គ្រងវាទេនោះ។ Mbappe ជាកីឡាករដែលមានភាពចាស់ទុំហើយក្លឹបពិតជាចង់ឲ្យគាត់នៅបន្តជាមួយគ្នារយៈពេលវែងប៉ុន្តែអ្វីនឹងត្រូវសម្រេចរវាងក្លឹបនិងកីឡាករប៉ុណ្ណោះ៕



មតិយោបល់