ព័ត៌មានជាតិ

គ្រោះថ្នាក់រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានអ្នករងរបួស

តាកែវ: កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៥និង៤០នាទី ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ក្នុងភូមិប្ញស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
មានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកស៊ីទែនធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7769 បើកបរដោយឈ្មោះ ថុង ផុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏រ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X-7303 បើកបរដោយឈ្មោះ ផាន ថោង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (រង របួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត។ មូលហេតុបណ្តាលមកពីការបើកបរមិនប្រកាន់ស្តាំ។ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តខូចខាតស្រាលនិងម៉ូតូខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

 

 

 

មតិយោបល់