កំពង់ស្ពឺៈ នៅមុននេះបន្តិច មានកម្មករ កម្មការនី ជិត៥០នាក់ បានដួលសម្លប់ បន្តបន្ទាប់ ខណៈមានកម្មករផ្នែកជាងភ្លើងម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យរបួសដល់សន្លប់។
តាមសេចក្ដី រាយការណ៏បានឲ្យដឹងថា ហេតុការខាងលើនេះ កើតឡើង នៅក្នុងរោងចក្រ កាត់ដេរ យីហោ ម៉ាគូ ដែលមានទីតាំងនៅ ខាងត្បូងថ្នល់ ទទឹងចំងាយ ១០ គីឡូមែត្រ ក្នុងស្រុក បរសេដ្ឋ ខេត្ត កំពង់ស្ពី ។
ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្មករម្នាក់ផ្នែក ជាងភ្លើងបានត បណ្ដាញភ្លើងក្នុងអគារ រោងចក្រ ហើយបានឆក់និងចរន្តអគ្គិសនី បណ្តាយឲ្យ សន្លប់ ជិត ៥០នាក់ ។ ខណៈនោះ កម្មករកម្មការនី បានផ្អើល ឆោលឡោឡើង ធ្វើឲ្យកម្មករ មានការភិតភ័យ ហើយបានទន់ដៃជើង ដួលសន្លប់បន្តបន្ទាប់។ ភ្លាមៗនោះ ខាងថៅកែរោងចក្រ បានដឹកអ្នករងគ្រោះ ទាំងនោះ ទៅ មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ៕
មតិយោបល់