បាត់ដំបងៈ នៅយប់ថ្ងៃ ចន្ទ ១កើតខែ បុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១ និង ៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅចំណុចក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដឹកនាំដោយលោកវរ សេនីយ៍ឯក សុខ និមល នាយការិយាល័យ សហ ការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំ រៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក បានចុះប្រតិបត្តិការ បង្ក្រាបបានករណីចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែងនាទីតាំងខាងលើ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១៥នាក់ ។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ០,៨៩ក្រាម (ទាំងសម្បក)
-ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
មនុស្សប្រុស ស្រីទាំង១៥នាក់នេះ រួមនឹងនិងវត្ថុតាង បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរ ស្រាវជ្រាវទាក់ទងនឹងករណីខាងលើនេះ ប្រសិនបើរកឃើញថា សាមីខ្លួនណាដែល មានអំពើល្មើសទាក់ទងនឹងករណីនេះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿង បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕
មតិយោបល់