បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែការពារ Cesar Azpilicueta ដើម្បីអាចមកជំនួសតំណែងរបស់កីឡាករអង់គ្លេស Trippier ប្រសិនបើកីឡាកររូបនេះនឹងចាកចេញពីអេស្បាញនៅក្នុងខែមករានេះ។
គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះកីឡាករ Trippier ផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថាគាត់ចង់ចាកចេញពី AT Madrid ឲ្យបាននៅក្នុងខែមករានេះដែលក្នុងនោះមានក្លឹបនៅអង់គ្លេសNewcastle គឺជាអ្នកតាមប្រមាញ់គាត់បំផុត។
AS ជឿជាក់គ្រូបង្វឹករបស់ក្លឹបលោក Diego Simeone មានទំនុកចិត្តបំផុងក្នុងការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីអាចចរចានាំយកកីឡាករខ្សែការពារអេស្បាញរូបនេះមកចូលរួមក្លឹបបាននៅក្នុងរដូវក្តៅខាងមុខក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន៕
មតិយោបល់