ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជាតិវៀតណាមនិងចិនដីគោកជិត៣០នាក់!

ភ្នំពេញៈ នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យវត្តមាន ស្នាក់នៅរបស់ជនបរទេសចំនួន១គោលដៅ ស្ថិតនៅផ្លូវលេខ២៨១ -២៩២-២៩៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងបានធ្វើការឃាត់ខ្លួនជនបរទេសសរុបចំនួន២៨នាក់ ក្នុងនោះមានស្រីចំនួន១៩នាក់ រួមមាន២សញ្ជាតិ ដោយជនជាតិវៀតណាមមានចំនួន ២៧នាក់ ស្រី១៩នាក់ និង ជនជាតិចិនដីគោក ម្នាក់ជាមនុស្សប្រុស ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន ពីបទលួចឆ្លងដែនចូល ស្នាក់នៅនិងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែននិងសៀវភៅការងារ។

ក្រោយប្រតិបត្តិការនេះរួចមក ជនជាតិវៀតណាម និងចិនដីគោកទាំង២៨នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់