ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកថ្មើរជើង បណ្ដាលឲ្យក្មេងប្រុសអាយុ ២ខួបកន្លះម្នាក់ស្លាប់

កណ្តាល: ថ្ងៃច័ន្ទ ១កើត ខែបុស្សឆ្នាំ ឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករាឆ្នាំ២០២២ វេលាម៉ោង ៥និង៣២នាទីល្ងាច នៅចំណុចកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1296 ប្រភេទទេសចរណ៍ អ្នកបើកបររថយន្ត (រត់គេចខ្លួន) រថយន្តបើកបរពីជើងទៅត្បូង (ពីភូមិព្រែកឆ្ពោះទៅភូមិព្រែករៃ) ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយកុមារាម្នាក់ ដែលកំពុងដើរតាមបណ្តោយផ្លូវ ឈ្មោះ ឆុន សារ៉ាវាន់ ភេទ ប្រុស អាយុ ២ឆ្នាំ និង៦ខែ មុខរបរក្នុងបន្ទុក មានទីលំនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ។

បញ្ជាក់៖ កន្លែងកើតហេតុមានការប្រែប្រួល មុនពេលសមត្ថកិច្ចទៅដល់) ។

មធ្យោបាយដែលពាក់ព័ន្ធ សមត្ថកិច្ចបានកំពុងស្រាវជ្រាវរក ដើម្បីកសាងសំណុំរឿងតាមនីតីវិធី ។ ចំណែកសាកសព ត្រូវបានប្រគល់ជួនក្រុមគ្រួសារ ធ្វើបុណ្បតាមប្រពៃណី។

ការសន្និដ្ឋាន៖ មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់