ស្ទឹងត្រែងៈ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ហូបចាហួយ និងទឹកក្រូចកញ្ចប់ ហើយមានអការៈក្អូតចង្អោរមិនឈប់។
ចំពោះការស្លាប់របស់ក្មេងប្រុសខាងលើនេះសមត្ថកិច្ចមានការសង្ស័យទៅលើចំណីអាហាដែលក្មេងម្នាក់នោះបានហូប។ បើតាមការឲ្យដឹងពីស្ត្រីជាម្តាយឈ្មោះ កែវ ក បាននិយាយថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ កូនរបស់គាត់បានយំស្រែកទាទិញចាហួយ បន្ទាប់ពីញាំរួចមកកូនរបស់គាត់ក៏ស្រាប់តែក្អួតចង្អោរមិនឈប់ ពេលឃើញដូច្នេះស្ត្រីជាម្តាយព្រមទាំងឪពុក ក៏បាននាំយកទៅឲ្យគ្រូពេទ្យពិនិត្យមើល និងដាក់សេរ៉ូម ប៉ុន្តែនៅតែមិនបានធូរស្បើយសោះ លុះដល់ថ្ងៃទី២២ ខែ ឆ្នាំ ដដែលពួកគាត់ក៏សម្រេចបញ្ជូនកូនគាត់ទៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីព្យាបាលបន្ត។
នៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យរួចមក គ្រូពេទ្យក៏បានពិនិត្យមើលរួចនិយាយប្រាប់ថា កូនរបស់ពួកគាត់ត្រូវជាតិពុលជ្រាបចូលពេញរាងកាយបាត់ទៅហើយ មិនអាចសង្គ្រោះបានទេ។ ស្ត្រីជាម្តាយបន្តថា កូនគាត់ឈ្មោះ វ៉ាន់ បន ភេទប្រុស ទើបតែមាន អាយុបាន០៣ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបន្តថា ក្រោយពីក្មេងរងគ្រោះនោះមានអការៈក្អូតមិនឈប់ ឪពុក ម្តាយ ក៏បានយកក្មេងនោះទៅឲ្យពេទ្យដើម្បីពិនិត្យ ក្រោយមកគ្រូពេទ្យក៏បាននិយាយថា កូននេះពុលចំណីហើយភ្លាមនោះពួកគាត់ក៏ទៅយកសំបកថង់ទឹកក្រូច កញ្ចប់ពណ៌លឿង និងសំបកចាហួយពីរដុំទៀតយកមកឲ្យសមត្ថកិច្ចដើម្បីត្រួតពិនិត្យផងដែរ៕
មតិយោបល់