ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី២នាក់ ត្រូវឃាត់ខ្លួនករណីគ្រឿងញៀន

សៀមរាប: កាលពីវេលាម៉ោង៤ និង ០០នាទី ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចុងឃ្នៀស ចូលរួមសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដា ចម្រើន អធិការ នៃអធិការនគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រីចំនួន០១ នាក់:
១-ឈ្មោះ ឈិត ភារុណ ហៅ ធំ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
២-ឈ្មោះ ឃឿន សុភាព ភេទស្រី ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
ដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់១.៩៤ក្រាម(ទម្ងន់សុទ្ធ)។
ទូរស័ព្ទដៃ ចំនួន០៣គ្រឿង។

ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

 

មតិយោបល់