ព័ត៌មានជាតិ

ម្តាយនិងកូន២នាក់របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឲ្យម្ដាយនិងកូនរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗហេតុការណ៍កខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០៥ នាទីល្ងាចថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេបានឃើញម្ដាយនិងកូន ២ នាក់ធ្វើដំណើរដោយម៉ូតូឌ្រីមសង់ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GB-3923បើកបរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចផ្លូវបែកជាបួនក៏បានបុកជាមួយរថយន្តស្តារិចពាក់ស្លាកលេខកំពង់ឆ្នាំង 2B-9992 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹងបណ្ដាលឲ្យម្ដាយនិងកូន២ នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកសម្ភារៈទាំងសងខាងដាក់អែបកៀនដោះស្រាយគ្នាមួយជំហានសិន បើមិនត្រូវយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕

 

មតិយោបល់