ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្រុងសិរីសោភ័ណ ត្រូវខ្យល់កន្ត្រាក់វាយប្រហារជាបន្តបន្ទាប់

បន្ទាយមានជ័យ: យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទី មានករណីខ្យល់កន្រ្ទាក់ នៅក្នុងសង្កាត់ទឹកថ្លា បណ្តាលឲ្យបេុីងដំបូលផ្ទះអស់ចំនួន ៤ខ្នង ស្មើនឹង ៤ភូមិ រួមមាន ៖

១.ឈ្មោះគួន សុផល្លា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្ទះទំហំ៧,៥×៨,៣ បេីុងដំបូលសង្ក័សី អស់ចំនួន២៥សន្លឹក

២.ឈ្មោះឈួយ ឈឿត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្ទះ៦×៨ម៉ែត្រ ប៉ើងដំបូលសង្ក័សីអស់ចំនួន១៤សន្លឹក

៣.ឈ្មោះឡេង សំណាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ផ្ទះទំហំ៦ម៉ែត្រ ×៩ម៉ែត្រ បើុងដំបូលសង្ក័សីអស់ចំនួន៣០សន្លឹក

៤.ឈ្មោះឯក សុផាត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្ទះទំហំ៧ម៉ែត្រ×៩ម៉ែត្រ បើុងដំបូលសង្ក័សីអស់ចំនួន១៦សន្លឹក៕

មតិយោបល់