ព័ត៌មានជាតិ

ករណីរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកនិងកិនខ្ទេចក្បាលអ្នកថ្មើរជើងម្នាក់

កំពត: នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ទីតាំងនៅចំណុចផ្លូវក្រួសក្រហម ជាប់របងរោងចក្រជីបម៉ុងចំហៀងខាងត្បូង ស្ថិតក្នុងភូមិព្រៃតាព្រិត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត រវាងរថយន្តនិងអ្នកថ្មើរជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

សាកសពជនរងគ្រោះឈ្មោះ រួច ចយ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិកម្រ៉ែងក្រសាំង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត បណ្ដាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចទៅទិសខាងលិចបាត់ ។

នៅក្រោយពេលកើតហេតុ វត្តកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ តាមនីតិវិធីផ្លូវច្បាប់ ។ បន្ទាប់មកធ្វើកំណត់ ហេតុប្រគល់សាកសពជនរងគ្រោះខាងលើទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពណី ៕

មតិយោបល់