(កូរ៉េ)៖ តាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកូរ៉េ បានបង្ហាញពីតារា ដែលមានប្រជាប្រិយភាពបំផុតប្រចាំខែឧសភានេះ ក្នុងចំណោមនោះ Jimin សមាជិក BTS បានជាប់លេខរៀងទី១ក្លាយជាតារាប្រុសមានភាពល្បីល្បាញជាងគេ តាមពីក្រោយដោយតារាចម្រៀង Kang Daniel។
ចំណាត់ថ្នាក់នេះ ត្រូវបានកំណត់តាមរយៈការវិភាគ ទៅលើការចាប់អារម្មណ៍របស់មហាជន, ការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងរួមប្រជាប្រិយភាពរបស់សិល្បករតាមរយៈសកម្មភាពនានា ដោយគិតចាប់ពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១។
តារាប្រុសដែលមានប្រជាប្រិយភាពលំដាប់ទី១ គឺ Jimin សមាជិក BTS, ទី២ Kang Daniel, ទី៣ Cha Eun Woo សមាជិក ASTRO, ទី៤ V សមាជិក BTS, ទី៥ Jungkook សមាជិក BTS, ទី៦ Jin សមាជិក BTS, ទី៧ Yujeong សមាជិក Brave Girls, ទី៨ Suga សមាជិក BTS, ទី៩ Yuna សមាជិក Brave Grils និងទី១០ Eunji សមាជិក Brave Grils។
ប្រភព: Soompi
មតិយោបល់