ព័ត៌មានជាតិ

កូរ៉េខាងជើងថាមីស៊ីលដែលត្រូវបានធ្វើតេស្ដកាលពីថ្ងៃពុធ ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង ឬ hypersonic missile មួយគ្រាប់កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ ខណៈនៅតែបន្តពង្រឹងសមត្ថភាពយោធាចំពោះមុខភាពជាប់គាំងនៃកិច្ចចរចនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថាក្នុងការធ្វើតេស្តដោយជោគជ័យកាលពីថ្ងៃពុធ គឺជាការបោះជំហានមួយដ៏សំខាន់នៃការពង្រឹងសមត្ថភាពយោធា និងការធ្វើទំនើបកម្មអាវុធ ហើយមីស៊ីលល្បឿនលឿនជាងសំឡេងនេះត្រូវបានបាញ់ចេញ និងហោះ ធ្លាក់ចំគោលដៅដែលបានកំណត់នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ។

កូរ៉េខាងជើងកាលពីខែកញ្ញា ឆ្នាំ២០២១ ក៏ធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងនេះដែរ ស្របពេលអាមេរិក ចិន និងរុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងនាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលប្រភេទ៕

ប្រភព៖​​​​​​ AFP

មតិយោបល់