ព័ត៌មានជាតិ

ចាក់៦ដែកឆាប ប្លន់យកម៉ូតូបានសម្រេច

បាត់ដំបង: មានករណីឃាតកម្ម មួយបានកើតឡើងបង្កដោយជនសង្ស័យមួយក្រុមមានគ្នា២ទៅ០៣នាក់ បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ៦ដែកឆាប បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត កាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុច៣២ ក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពបានឲ្យបានដឹងថា ជនរងគ្រោះឈ្មោះ អ៊ុល ចន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើចម្ការរស់នៅក្បែរកន្លែងកើតហេតុ ត្រូវជនសង្ស័យចាក់សម្លាប់នឹងដែកឆាបចំនួន០៦កន្លែង ចំពីក្រោយខ្នង៤កន្លែង ចំខ្លួនពីមុខក្រោមដោះស្ដាំ១កន្លែង និងចំកន្ដៀតក្អមខាងស្ដាំ១កន្លែង បណ្ដាលឲ្យស្លាប់និងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យក៏បានប្លន់យកម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ជិះរត់គេចទៅបាត់។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមជនសង្ស័យ ត្រូវសមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំឡូតសហការជាមួយជំនាញកងអាវុធហត្ថខេត្តតាមដានស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

photo_2016-08-20_14-24-28

photo_2016-08-20_14-24-33

photo_2016-08-20_14-24-37

photo_2016-08-20_14-24-41

photo_2016-08-20_14-24-47

photo_2016-08-20_14-24-50

photo_2016-08-20_14-24-55

មតិយោបល់