តាកែវៈ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ រវាងរថភ្លើង និងរថយន្ត ។
រថភ្លើងបង្កដឹកប្រេងបើកបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខ 3A-0317 អ្នកបើកបរឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
មូលហេតុ៖ អ្នកបើករថយន្តដឹកដីដាក់កាសត្រចៀក មិនឮរថភ្លើងស៊ីផ្លេ ។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់