អាមេរិក: សេតវិមានអាមេរិកបានឱ្យដឹងថា លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ហើយថ្នាក់ដឹកនាំទាំងពីរបានសម្តែងពីកង្វល់ចំពោះការកើនឡើងថ្មីមួយទៀតនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលទីក្រុងកៀវ កំពុងប្រយុទ្ធប្រឆាំងក្រុមបំបែកខ្លួន ដែលគាំទ្រដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ដដែលរបស់សេតវិមាន បានបន្ថែមទៀតថា លោកអនុប្រធានាធិបតីអាមេរិក បានឆ្លុះ បញ្ចាំងថា សហរដ្ឋអាមេរិកបានបញ្ជូនសារមួយទៅកាន់ប្រទេសរុស្ស៊ីថា ពិភពលោកនេះ កំពុងតែសម្លឹង មើលនិងគូសបញ្ជាក់នូវតម្រូវការចាំបាច់ ដើម្បីលុបបំបាត់ការរីករាលដាលចំពោះស្ថានភាពបែបនេះ។ ហើយលោកក៏បានជំរុញឱ្យប្រទេសអ៊ុយក្រែនបង្ហាញពីភាពអត់ធ្មត់ផងដែរ៕
មតិយោបល់