ព័ត៌មានជាតិ

នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤និង៥៥នាទីរសៀល ស្ថិតចំណុចផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះ ភោគ ពេជ្រ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ និងទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

សម្ភារៈបន្សល់ទុក៖
-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម
-ប្រអប់ជ័រមូលចំនួន០១
-ថង់ប្លាស្ទិកពណ៌ស០១
-ថង់ប្លាស្ទិកពណ៌ខ្មៅ០១
-ថង់ប្លាស្ទិកពណ៌លឿង០១
-ប័ណ្ណទទួលបញ្ញើចំនួន០១
-ម៉ូតូចំនួន០១គ្រឿង ម៉ាកណិច ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1E-5347 និងទូរស័ព្ទចំនួន០១គ្រឿងម៉ាកអូប៉ូ ។

ដំណើររឿង៖ កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤និង៥៥នាទីរសៀល ជនសង្ស័យឈ្មោះ ភោគ ពេជ្រ ភេទស្រី បានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកណិច ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1E-5347 យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម លាក់ទុកក្នុងប្រអប់ជ័រមូលចំនួន០១ដាក់ចូលក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ០១ រយំរួចយកទៅផ្ញើរនៅកន្លែងទទួលបញ្ញើរមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈនោះអ្នកទទួលបញ្ញើរឈ្មោះ សីហា ជីតា ភេទស្រី មានការសង្ស័យក៏បានហែកកញ្ចប់បញ្ញើរមើលក៏ឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ភោគ ពេជ្រ យកមកប្រគល់អោយកម្លាំងសមត្ថកិច្ចនៅទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២តែម្តង។

ជនសង្ស័យឈ្មោះ ភោគ ពេជ្រ បានសារភាពថា ចំពោះក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ខ្លួនបានយកពីឈ្មោះ រស់ តាំងវ៉ា ហៅហ៊ាង ស្នាក់នៅបន្ទប់ជួលលេខ០៩ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាអ្នកអោយយកទៅផ្ញើអោយអ្នកទទួលនៅក្រុងបាវិត ខេត្តស្វាយរៀង។ ដោយបានការសហការពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យទី២ ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យដល់ចំណុចបន្ទប់ជួលលេខ ០៩ តែពុំបានចាប់យកវត្ថុតាងអ្វីឡើយ ចំណែកជនសង្ស័យឈ្មោះ រស់ តាំងវ៉ា ហៅហ៊ាង បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ភោគ ពេជ្រ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់