ព័ត៌មានជាតិ

Update៖ ផ្ទះរបស់កងរាជអាវុធហត្ថម្នាក់ត្រូវអគ្គិភ័យឆាបឆេះទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទ:លេខ៥NZ ស្ថិតនៅ ផ្លូវបេតុង ក្រុមទី៦ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អគ្គិភ័យចំនួន០១លើក ម្ចាស់ផ្ទះឈ្មោះតៅ គីមអេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ស្នាក់នៅកន្លែងកើតហេតុ។

មូលហេតុឆ្លងចរន្តអគ្គិសនី ផ្ទះទំហំ៤m×១៦m (ផ្ទះថ្ម) បណ្ដាលឲ្យខូចខាតសម្ភារ: ឆេះអាសន:សែននិងសម្ភារ:មួយ ចំនួន។

ហេតុការខាងលើដោយមានការអន្តរាគមន៍ប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យសរុបចំនួន១០គ្រឿង​ មានរថយន្តអគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន០៧គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង រថយន្តអគ្គិភ័យ អ​ ហ រាជធានីភ្នំពេញចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០២គ្រឿង

ពាក់ព័ន្ធករណីអគ្គិភ័យខាងលើ មិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ៕

 

មតិយោបល់